តារាK-pop ៨ដួងដែលអ្នកមិនដឹងថា ជាសិស្សពូកែ
30 Mar, 2015
តារាK-pop មួយចំនួនមិនត្រឹមតែមានទេពកោសល្យខាងច្រៀង និងរាំប៉ុណ្ណោះទេ ពួកគេថែមទាំងមាននូវចំណេះដឹងដែលប្រិយមិត្តមួយចំនួនស្មានមិនដល់ទៀតផង ។ ខាងក្រោមនេះគឺជាតារាK-popទាំង៨ដួងដែលមានប្រាជ្ញាគួរអោយស្ងប់ស្ញែង ៖
១. Seohyun ក្រុម Girls’ Generation

Seohyun ត្រូវបានគេចាត់ទុកជានារីម្នាក់ដែលឆ្លាតជាងគេក្នុងចំណោមក្រុមGirls’ Generation ហើយកាលពីថ្មីៗនេះនាងទើបបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Dongguk ដែលជាគ្រឹស្ថានឧត្តមសិក្សាជាប់ចំណាត់ថ្នាក់លេខ១១ ក្នុងប្រទេសកូរ៉េ អមដោយលិខិតសរសើរទៀតផង។
២. Hani នៃក្រុម EXID

Hani ដែលទទួលបានភាពល្បីល្បាញតាមរយៈវីដេអូឃ្លីបនៃការសម្ដែងបទ “Up & Down” របស់នាង មានពិន្ទុ IQ ដល់ទៅ១៤៥ ហើយនាងអាចនិយាយភាសាចិន និង កូរ៉េបានយ៉ាងរលូន។ លើសពីនេះទៅទៀតនោះ នាងអាចទទួលបានពិន្ទុ ៩០០ លើពិន្ទុសរុប ៩៩០ ការប្រលង TOEIC ( ភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងអន្តរជាតិ ) ក្រោយចូលរៀនបានត្រឹមរយៈពេលពីរខែប៉ុណ្ណោះ ។
៣. Rap Monster នៃក្រុម BTS

Rap Monster ដែលមានជំនាញខាងរ៉េប ទទួលបាន៩០០ ពិន្ទុចំពោះការប្រលង TOEIC នៅពេលដែលគេរៀននៅថ្នាក់វិទ្យាល័យ ចំណែកឯពិន្ទុ IQ របស់គេមានរហូតដល់ទៅ ១៤៨ ឯណោះ។
៤. Lim Si Wan សមាជិកក្រុម ZE:A

មុននឹងក្លាយជាតារាចម្រៀង Si Wan គឺជានិស្សិតផ្នែកវិស្វកម្មម្នាក់ គេមានសមត្ថភាពអាចដោះស្រាយដុំ Rubik ក្នុងរយៈពេលតិចជាង ៤០ វិនាទីប៉ុណ្ណោះ។
៥. Taecyeon នៃក្រុម 2PM

តារាចម្រៀងសាច់ដុំ Taecyeon អាចនិយាយបានបួនភាសា អង់គ្លេស កូរ៉េ ជប៉ុន និង អេស្ប៉ាញ បានយ៉ាងស្ទាត់ជំនាញ ហើយតារារូបនេះបានលទ្ធផលឥតខ្ចោះក្នុងការប្រលង TOEIC ។ បច្ចុប្បន្នបុរសសង្ហារូបនេះកំពុងបន្តការសិក្សាថ្នាក់ក្រោយឧត្តមនៅសាកលវិទ្យាល័យ Dangook។
៦. Tablo ក្រុម Epik High

Tablo ជាតារាចម្រៀង ដែលមានពិន្ទុ IQដល់ទៅ១៦០ តារារូបនេះបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកភាសាអង់គ្លេសពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក។ ហើយការរៀននៅទីនោះ មានឆមាសមួយដែលតារារូបនេះទទួលបាននិទ្ទេស A និង A+ គ្រប់មុខវិជ្ជាទាំងអស់។
៧. Roy Kim

តារាចម្រៀងមុខស្រស់ Roy Kim សព្វថ្ងៃកំពុងសិក្សានៅសាកលវិទ្យាល័យ George Town សហរដ្ឋអាមេរិក ហើយទទួលបាននិទ្ទេសA លើ៥មុខវិជ្ជា ក្នុងឆមាសចុងក្រោយនៅទីនោះ។ គេទទួលបានចំណាត់ថ្នាក់លេខមួយពេលគេរៀននៅអនុវិទ្យាល័យ។
៨. Han Seung Youn នៃក្រុម Kara

តារាចម្រៀងដ៏ស្រស់ស្អាត Seung Youn អាចនិយាយបានស្ទាត់ជំនាញនូវភាសា កូរ៉េ ជប៉ុន និង អង់គ្លេស នាងទទួលបានពិន្ទុ១១៥លើ១២០ ក្នុងការប្រលង TOEFL។ នាងបញ្ចប់ថ្នាក់វិទ្យាល័យក្នុងចំណាត់ថ្នាក់លេខមួយថែមទៀត៕
No comments:
Post a Comment